FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧកញ៉ា តែ តាំងប៉ ដឹកនាំក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួរសម និងគោរពជូនពរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

07-04-2026 20:03

(ភ្នំពេញ)៖ ថ្ងៃអង្គារ ៥រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ ឧកញ៉ា តែ តាំងប៉ ប្រធាន FASMEC និងសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានដឹកនាំ អនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ចូលជួបសម្ដែងការគួរសម អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងគោរជូនពរអ្នកឧកញ៉ាប្រធាន ក្នងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទេវតាឆ្នាំថ្មីតាមបីបាច់រក្សា និងជួបតែពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ អ្នកឧកញ៉ាប្រធានបានបង្ហាញនូវក្ដីរីករាយ និង និងជូនពរដល់សមាជិកក្រុមប្រឹក្សាភិបាល FASMEC ក្នុងឱកាសឆ្នាំថ្មីនេះ ដូចគ្នាដែរ៕