តាមរយៈប្រព័ន្ធ Hotline1292! កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះអន្តរាគមន៍ភ្លាមៗ និងបង្ក្រាបជនបែកថ្នាំម្នាក់ ដែលបង្កអុកឡុកក្នុងពិធីបុណ្យសព នៅស្រុកសំរោងទង (Video inside)
07-04-2026 17:17
(កំពង់ស្ពឺ)៖ នៅវេលាម៉ោង ១៥៖១០នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលបណ្ដឹងពីជនរងគ្រោះ តាមរយៈប្រព័ន្ធ Hotline1292 (លេខអន្តរាគមន៍បន្ទាន់) ដែលមានជនបែកថ្នាំម្នាក់បង្កការអុកឡុកក្នុងពិធីបុណ្យសពមួយនៅស្រុកសំរោងទង។
ក្រោយទទួលព័ត៌មានភ្លាម កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង បានចុះអន្តរាគមន៍ភ្លាម និងបង្ក្រាបជនម្នាក់បែកថ្នាំម្នាក់នេះ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២៖១៥នាទីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិឧញ្ញាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ជាលទ្ធផល អាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផូ ផារត់ អាយុ២៩ឆ្នាំ រស់នៅទីកន្លែងកើតហេតុ។
វត្ថុតាងដកហូតរួមមាន៖ កាំបិតផ្គាក់ ចំនួន០១ដើម, កាំបិតដងដែក ចំនួន០១ដើម និងកូនកាំបិតចំនួន០១ដើម។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងចាត់ការតាមនីតិវិធីច្បាប់៕







