FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ឧបត្ថម្ភថវិកា អង្ករ មីជាតិ ត្រី ខ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីជួយដល់គ្រួសារភៀសសឹក

05-04-2026 22:45

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦លោក សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំអនុប្រធាន សមាជិក គណៈកម្មាធិការសាខាខេត្តនិងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខា បាននាំយកថវិកា អង្ករ មីជាតិ ត្រី ខ ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យ និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្នុងបុព្វហេតុមនុស្សធម៌ ដើម្បីចូលរួមគាំទ្រដល់ជនភៀសសឹក។

សម្ភារៈសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ផ្តល់ជូន ក្នុង ១រដ្ឋបាលខេត្ត ទទួលបាន៖ ថវិកាចំនួន ១០លានរៀល អង្ករ ១០តោន មីជាតិ ៣០០កេសតូច ត្រី ខ ១០០កេស៕