FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ចំពោះមរណភាពបងស្រី

05-04-2026 19:11

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦នេះ បានផ្ញើសារលិខិតរំលែកមរណទុក្ខផ្ញើជូន លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និង ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រី បង្កើតរបស់លោកជំទាវបណ្ឌិត និងឯកឧត្តមនាយឧត្តមសេនីយ៍ នៅថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយរោគាពាធ។

សម្តេចបានចាត់ទុកថា មរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់បងស្រី មាតា អ៊ំស្រី ជីដូន ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងជាម្លប់អប់រំសម្រាប់ក្រុមគ្រួសារ ទាំងមូល ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ប្រកបដោយក្តីមេត្តាករុណា ដែល តែងតែបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី សទ្ធាជ្រះថ្លាដ៏វិសេសថ្លៃថ្លា ក្នុងការចូលរួម ចំណែកលើកតម្កើងនូវវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

ភាពជាគំរូ និងវីរភាពប្រកបដោយក្តីមេត្តាករុណា របស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ពិតជានឹងស្ថិតក្នុងដួងចិត្តរបស់ពុទ្ធសាសនិក និងប្រជាពលខ្មែរគ្រប់រូប។

សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាម ជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន បាន ស្ថិតក្នុងឋានបរមសុខជានិច្ចនិរន្តរ៍តរៀងទៅ៕