FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើសម្តេចតេជោ ហ៊ុន សែន ដោយចោទប្រកាន់ថា សម្តេចលក់ទឹកដីឲ្យប្រទេសថៃ

05-04-2026 17:47

(ត្បូងឃ្មុំ)៖ កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកនាំដោយមេបញ្ជាការអាវុធហត្ថខេត្ត នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែលបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត លើសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ដោយចោទប្រកាន់ថា សម្តេចក្បត់ជាតិលក់ទឹកដីឲ្យទៅប្រទេសថៃ។

តាមរបាយការណ៍របស់នាយករដ្ឋបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នៅវេលាម៉ោង៣៖៣៧នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានធ្វើការចុះស្រាវជ្រាវបន្ទាន់ និងបានឃាត់ខ្លួនឈ្មោះ សំ សុភាង រស់នៅឃុំចក ស្រុកអូររាំងឪ ដែលគាត់បានជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត មកលើសម្តេចតេជោ ហ៊ុន សែន។

បច្ចុប្បន្ន កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានបញ្ជូនឈ្មោះ សំ សុភាង មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕