FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កុមារកម្ពុជា០៨រូប នឹងចូលរួមប្រគួតកីឡាជិះស្គីទឹកកក នៅប្រទេសចិន រយៈពេល៣ថ្ងៃ

01-04-2026 17:26

(ភ្នំពេញ)៖ កុមារកម្ពុជាចំនួន ០៨រូប នឹងចូលរួមប្រគួតកីឡាជិះស្គីទឹកកក នៅក្រៅប្រទេសចិន ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីរថ្ងៃទី៣ ដល់៥ ខែមេសា ឆ្នាំ២០២៦ខាងមុខនេះ។

លោក សេន ប៊ុនធឿន ជាគ្រូបង្វិកកីឡាជិះស្គីទឹកកក បានឱ្យដឹងថា នៅក្នុងដំណើរការនៃការទៅប្រកួតនៅប្រទេសចិន គឺកីឡាករបានត្រៀមខ្លួនរួចរាល់ សម្រាប់ការទៅប្រកួតដែលបានហ្វឹកហាត់អស់រយៈពេល៤ខែ ហើយកីឡាករក៏បានមកហាត់ទៀងទាត់ និងត្រូវហាត់ដដែលៗដូចជា៖ ការលូត ការបង្វិលខ្លួន និងក្បាច់រាំ ដើម្បីឱ្យថ្នឹកជាមួយទឹកកក។

លោក សេន ប៊ុនធឿន បានបញ្ជាក់ថា ការប្រកួតពិតជាមានសារៈសំខាន់ ដើម្បីទៅចូលរួមប្រកួតនៅថ្នាក់អន្ដរជាតិ និងទទួលបានបទពិសោធន៍ ហើយអារម្មណ៍ខុសគ្នាពេលដែលហាត់នៅកន្លែងយើង និងទៅប្រកួតនៅកន្លែងគេ និងនៅមុខ គណៈកម្មការ កីឡាករ និងមហាជន ដែលមកពីបណ្ដាប្រទេសផ្សេង គឺមានសម្ពាធខ្លាំង អញ្ចឹងកីឡាករ ត្រូវត្រៀមអារម្មណ៍ និងត្រូវវឹកហាត់ឱ្យស្ទាត់នូវក្បាច់នីមួយៗផងដែរ។ លោកបានរំពឹងថា ចង់ឃើញកីឡាករ បង្ហាញឱ្យអស់ពីសមត្ថភាព ដែលពួកគាត់មាន ហើយលទ្ធផលតែងតែមាន ប៉ុន្តែអ្វីដែលគាត់ទទួលបានគឺរីករាយនិងការប្រកួតនេះ ទទួលបានបច្ចេកទេសបទពិសោធន៍ល្អ ពីថ្នាក់អន្ដរជាតិ។

ជាមួយគ្នានេះ កីឡាករ អ៊ុយឡូវី វីសា ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្ដរីករាយដែលបានទៅប្រគួតកីឡាជិះស្គីទឹកកក នៅក្រៅប្រទេសចិន ដែលតំណាងឱ្យប្រទេសកម្ពុជា។ កីឡាជិះស្គីទឹកកក ពិតជាមានសារៈសំខាន់ណាស់ ព្រោះកីឡានេះ ធ្វើឱ្យយើងមានសុខភាពរឹងមាំ នៅក្នុងការប្រគួតកីឡាជិះស្គីទឹកកកនេះផងដែរ។ ហើយការទៅប្រគួតនេះ ជាលើកទី២ ដោយទទួលបានមេដៃមាសចំនួន៣ ហើយការទៅប្រគួតលើកនេះ យុវជន រំពឹងថា នឹងទទួលបានមេដៃមាស និងមេដៃប្រាក់ សង្ឃឹមនិងយកបានមេដៃមានឱ្យបានច្រើន ដើម្បីប្រទេសកម្ពុជាយើង។

ចំណែកឯ កីឡាការនី ពឹង ពិមានរជនី បានបញ្ជាក់ថា៖ «សម្រាប់រូបនាងខ្ញុំ ពិតជាមានមោទភាព ដែលបានសមត្ថភាពទៅប្រគួតនៅលើឆាកអន្ដរជាតិ ឱ្យប្រទេសគេបានដឹងថា កូនខ្មែរក៏មានសមត្ថភាពអាចទៅប្រគួតនៅលើឆាកអន្ដរជាតិបានដែរ។ កីឡានេះ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់ខ្ញុំទីមួយ គឺធ្វើឲ្យរូបរាងកាយខ្ញុំនៅរក្សាដូចដើម ហើយអាចឲ្យខ្ញុំមានសុខភាពល្អបាន ដោយសារតែក្នុងការហ្វឹកហាត់នីមួយៗយើងត្រូវតែមានភាពស្វាហាប់ហើយនិងត្រូវហ្វឹកហាត់ឲ្យបានច្រើន។

កីឡាការនីរូបនេះ បានបន្ថែមថា មុននឹងទៅប្រគួតនៅក្រៅប្រទេស គឺបានហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ហើយគិតថាកីឡានេះ ក៏បានជួបប្រទះនូវឧបសគ្គខ្លះៗដែលដូចជា៖ ការដួលនៅលើទឹកកក ដោយសារតែការលោត ឬក៏ការប្រវិលជាដើម។
សម្រាប់បងប្អូនជំនាន់ក្រោយឬ ក៏យុវជនជំនាន់ក្រោយ ដែលមានចិត្តក្នុងការស្រឡាញ់កីឡាជិះស្គីទឹកកកនេះ គឺត្រូវតែខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ និងចំណាយពេលហ្វឹកហាត់ឲ្យបានច្រើន ហើយក៏ត្រូវតែចេះបែងចែកពេលវេលា ក្នុងការសិក្សាជាមួយនឹងការហ្វឹកហាត់នេះ ឲ្យបានល្អដើម្បីឲ្យការបង្ហាត់និងមានប្រសិទ្ធភាព។

បន្ថែមពីនេះ កុមារា កង សុវិសិដ្ឋបញ្ញា ដែលជាកីឡាករ បានឱ្យដឹងថា ពេលទៅប្រគួតពិតជាមានអារម្មណ៍ភ័យ និងរំភើប សប្បាយ នៅពេលដែលទៅប្រគួតនៅប្រទេសចិន។ ការហាត់កីឡានេះ មានផលលំបាកបន្តិចបន្ទួចនូវពេលដែលបង្វិល និងលោតដួលជាដើម។ ហើយការទៅប្រគួតនៅប្រទេសចិន គឺជាលើកទី៤ ហើយទទួលបានមេដៃមាស។ កុមារារូបនេះ បានជឿជាក់ថា នឹងទទួលបានពានរង្វាន់ ដើម្បីយកជូនប្រទេសជាតិ។

លើកពីនេះ លោកស្រី រស់ ស្រីនិត ជាអាណាព្យាបាល បានលើកឡើងថា៖ «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ និងមានមោទភាពចំពោះកូនៗ ដែលបានទៅប្រកួតនៅប្រទេសដែលតំណាងឱ្យប្រទេសកម្ពុជា។ លោកស្រីបានបន្ដថា កីឡាជិះស្គីទឹកកក គឺពិតជាមានសារៈសំខាន់ ពីព្រោះកីឡានេះ ធ្វើឱ្យកុមារមានសុខភាពល្អ។ ហើយលោកស្រី ក៏បានជឿជាក់ថា កូនៗនឹងអាចយកបាននូវពានរវង្វាន់មកជូនប្រទេសកម្ពុជាយើងបានផងដែរ។
ប្រសិនមានឱកាសលើកក្រោយទៀត នៅតែបន្ដលើកទឹកឱ្យទៅប្រកួតនៅប្រទេសក្រៅបន្ដទៀត។ អ្នកស្រីក៏បានអំពាវនាវឱ្យអាណាព្យាបាលគ្រប់រូប ជួយលើកទឹកទៅដល់កុមារ លេងកីឡាឱ្យបានច្រើន មិនថាតែកីឡាជិះស្គីទឹកកក និងកីឡាផ្សេងៗជាដើម៕