FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ចុះសួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ បងប្អូនកងទ័ព ដែលកំពុងឈរជើងប្រចាំការ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

01-04-2026 16:44

(ភ្នំពេញ)៖ ក្នុងស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់បំផុតលើសុខទុក្ខរបស់កងទ័ព នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលខិតជិតមកដល់ នាពេលខាងមុខនេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងទ័ពដែលកំពុងឈរជើងប្រចាំការ បំពេញភារកិច្ច នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ការចុះផ្ទាល់ដល់ទីតាំងឈរជើងនេះ គឺជាការបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងជាការគិតគូយ៉ាងដិតដល់ចំពោះជីវភាពរស់នៅ និងការហូបចុករបស់កូនចៅក្រោមឱវាទ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ មេបញ្ជាការក៏បានសម្តែងការកោតសរសើរ ចំពោះការលះបង់ទាំងកម្លាំងកាយចិត្តរបស់បងប្អូនកងទ័ពយើង ជាងនោះទៅទៀត ក៏បានលើកទឹកចិត្ត ឲ្យយុទ្ធជនយើងគ្រប់រូប កាន់តែមានស្មារតីរឹងមាំ ហានក្លា ក្នុងកិច្ចការពារសុខសន្តិភាពជូនជាតិមាតុភូមិ ទោះបីត្រូវឃ្លាតឆ្ងាយពីគ្រួសារក្នុងឱកាសបុណ្យទានក៏ដោយ។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ក៏បាននាំយកនូវស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថវិកាលើកទឹកចិត្ត និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន ចែកជូនដល់បងប្អូនកងទ័ពដោយផ្ទាល់ដៃ។

​កាយវិការដ៏សប្បុរស និងពោរពេញដោយព្រហ្មវិហារធម៌របស់ ឧត្តមសេនីយ៍ទោ មេបញ្ជាការ គឺជាបង្អែកដ៏កក់ក្តៅបំផុតសម្រាប់កងទ័ពទាំងអស់ ក្នុងការបន្តបេសកកម្មបម្រើជាតិ និងប្រជាជនដោយស្មោះត្រង់បំផុត៕