ក្រសួងសាធារណការ ជូនដំណឹងពីការដាក់ឱ្យប្រើប្រាស់សាកល្បង ការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ តាមធនាគារដៃគូ (Video inside)
01-04-2026 10:08
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីជូនដំណឹងស្តីពី ដាក់ដំណើរការសាកល្បងការដាក់ពាក្យស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦តទៅ។
សេចក្តី ជូនដំណឹងរបស់ក្រសួងសាធារណការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងទៀតថា ការដាក់ឱ្យប្រើប្រាស់ការដាក់ពាក្យស្នើសុំនេះ គឺជាជម្រើសបន្ថែមដើម្បីបង្ខិតសេវាទៅជិតប្រជាពលរដ្ឋចំណេញពេលវេលានិងផ្តល់ភាពងាយស្រួលក្នុងការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ(ឆៀក)ឡើងវិញតាមធនាគារដៃគូរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
ការស្នើសុំនេះអាចធ្វើបានតាមជម្រើសដូចខាងក្រោម៖
* កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ៖ ធនាគារអេស៊ីលីដាភីអិលស៊ី(ACLEDA BANK) និង ធនាគារវឌ្ឍនៈអាស៊ីចំកាត់(ABA BANK)
* សាខាធនាគារ៖ ធនាគារអេស៊ីលីដាភីអិស៊ី (ACLEDABANK) សាខាខណ្ឌឫស្សីកែវ (០២៣ ៤៣០ ៦៧៣) ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABABANK)សាខាខណ្ឌទួលគោក(០៩៨ ៦៣០ ៥៧១) ធនាគារកាណាឌីយ៉ា ក.អ (CANADIABANK)សាខាខណ្ឌឫស្សីកែវ(០២៣ ២៣០ ៣១៦)
ក្រោយការដាក់ពាក្យតាមនីតិវិធីនិងទូទាត់ប្រាក់រួចរាល់ប្រជាពលរដ្ឋអាចយកយានជំនិះទៅ ច្រកអនឡាញ(Online) នៃមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសំយានយន្ត (ភ្ជាប់ជាមួយឯកសារតម្រូវ) ក្នុងការបន្តនីតិវិធីត្រួតពិនិត្យដើម្បីទទួលបានលតាបត្រនិងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះ(ដូចបានរៀបរាប់ក្នុងឧបសម្ព័ន្ធ)។
សូមបញ្ជាក់ថា ការដាក់ពាក្យស្នើសុំនេះគឺសម្រាប់តែរថយន្តប្រភេទគ្រួសារតែប៉ុណ្ណោះ។ សម្រាប់ចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងករណីខាងលើសូមទាក់ទងទូរស័ព្ទ HOTLINE"1275" ដោយឥតគិតថ្លរៀងរាល់ម៉ោងធ្វើការ៕




