អគ្គនាយករងពន្ធនាគារចេញប្រយោគឌឺបញ្ឈឺចិត្តទាំងយប់ ទៅកាន់យុវជនបើករថយន្តបុកម៉ូតូនៅបាត់ដំបង «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»
31-03-2026 22:26
(ភ្នំពេញ)៖ ខ្មែរមានពាក្យមួយឃ្លាថា «យីអ៊ុនដាក់ អារក្សជាន់»។ ជាក់ស្តែងករណីយុវជន ស៊ីវ ជ័យសិដ្ឋ ដែលមានឪពុកជាមន្ត្រីនគរបាលផ្កាយ១ នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍ធ្វើឱ្យមហាជនខឹងសម្បារយ៉ាងខ្លាំងនោះ កុំថាឡើយប្រជាជនទូទៅ ដែលចង់ឃើញឱ្យរូបគេត្រូវទទួលទោសនោះ សូម្បីតែមន្ត្រីដូចគ្នាក៏គេមិនគាំទ្រនោះដែរ។
លោក នុត សាវនា អគ្គនាយករងពន្ធនាគារ ដែលជ្រកក្រោមក្រសួងមហាផ្ទៃតែមួយជាមួយលោកផ្កាយ១ ស៊ីវ សុជាតិ ឪពុករបស់យុវជន ស៊ីវ ជ័យសិដ្ឋ ក៏គេមិនទុកមុខឱ្យនោះដែរ ហើយចេញសារបែបឌឺបញ្ឈឺចិត្តទាំងយប់លើហ្វេសប៊ុកតែម្តង។ លោក នុត សាវនា បានសរសេរថា «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»។ នេះ គឺពិតជាមិនខុសនឹងពាក្យចាស់ខ្មែរពោលទុកមែន «យីអ៊ុនដាក់ អារក្សជាន់»៕
