សេចក្តីជូនដំណឹង ស្តីពីការលក់ភាគហ៊ុនដែលធនាគារ មេគង្គ កម្ពុជា មហាជន ទទួលខុសត្រូវមានកម្រិត មាននៅក្នុងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ហូលឌីង (ខេមបូឌា) ម.ក
30-03-2026 16:21
(ភ្នំពេញ)៖ ក្រុមហ៊ុន រីចឆ៍ & ផាតនើរ អ្នកជម្រះបញ្ជីធនាគារមេគង្គ កម្ពុជា មហាជន ទទួលខុសត្រូវមានកម្រិត បានចេញសេចក្តីជូនដំណឹង ប្រកាសលក់ភាគហ៊ុនចំនួន ៦៣,៩៤៥ (ហុកសិបបីពាន់ប្រាំបួនរយ សែសិបប្រាំ) ភាគហ៊ុន ដែលធនាគារ មេគង្គ កម្ពុជា មាននៅក្នុងក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ហូលឌីង (ខេមបូឌា) ម.ក។
សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមទំនាក់ទំនងមកកាន់អ្នកជម្រះបញ្ជី ដែលមានអាសយដ្ឋាននៅផ្ទះលេខ ២២៨៣ ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ លេខទូរស័ព្ទ ០២៣ ២៣០ ៣៣៣ / ០១៧ ៧៨៧ ៨៨៣ អ៊ីមែល [email protected] ដើម្បីដាក់លិខិតចំណាប់អារម្មណ៍ ក្នុងគោលបំណងចូលរួមដេញថ្លៃ ស្របតាមនីតិវិធីនៃការលក់ទិញភាគហ៊ុន យ៉ាងយូរត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។
អ្នកជម្រះបញ្ជី សូមរក្សាសិទ្ធិកែប្រែកាលបរិច្ឆេទខាងលើ តាមការចាំបាច់៕

