FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ACU បង្ហាញព័ត៌មានលម្អិត នៃប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួក ដោយរកឃើញលុយពុករលួយជាង១លានដុល្លារ (Video inside)

29-03-2026 21:03

(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានផ្តល់កិច្ចសម្ភាស៍ផ្តាច់មុខជាមួយបណ្តាញព័ត៌មាន Fresh News ដោយបង្ហាញព័ត៌មានលម្អិត នៃប្រតិបត្តិការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនអនុប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង និងបក្ខពួក ដោយរកឃើញលុយពុករលួយជាង១លានដុល្លារ។

ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបបទល្មើសពុករលួយនេះ ប្រធានស្តីទី ACU បណ្ឌិត យ៉ិនទៀង ពុទ្ធិរិទ្ធ ដឹកនាំការងារសំយោគករណី ម៉ៅ សានសូនា ចំណែកឯឧបការី ACU លោក យ៉ិនទៀង ពុទ្ធិរ៉ា ជាអ្នកដឹកនាំផ្ទាល់ក្រុមការងារស៊ើបអង្កេតជាង ១០ ក្រុម លើករណី ម៉ៅ សាន់សូនា និងស្តាប់ចម្លើយជនសង្ស័យ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃកិច្ចសម្ភាសន៍៖