ដំណឹងមរណភាព! ឧបាសិកា ឡុញ សាវឹម ទទួលមរណភាពក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ
29-03-2026 19:12
(ភ្នំពេញ)៖ ឧបាសិកា ឡុញ សាវឹមបានទទួលមរណភាពកាលពីវេលាម៉ោង ៧:០៨នាទីព្រឹក ថ្ងៃអាទិត្យ១១កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៨ឆ្នាំដោយជរាពាធ ។
ពិធីបុណ្យសពឧបាសិកាពុទ្ធ ឡុញ សាវឹម នឹងប្រារព្ធធ្វើឡើងនៅគេហដ្ឋានលេខ៩ ផ្លូវ R5-09 គម្រកងអេកូ រ៉ូមែន ( Eco romance ) បូរី ប៉េង ហួតបឹងស្នោ រាជធានីភ្នំពេញ ។
ដំណឹងនេះចាត់ទុកជាការគោរពអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ដែលជាញាតិមិត្តជិតឆ្ងាយ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងមេត្តាអញ្ជើញចូលរួមក្នុងពិធីបុណ្យសព ខាងលើតាមការគួរ៕

