FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អនុសាខាកាកបាទក្រហមស្រុកមោងឬស្សី ចូលរួមរំលែកទុក្ខដល់គ្រួសារសពចំនួន ៥នាក់ ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកមោងឬស្សី

29-03-2026 10:41

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមោងឬស្សី ដឹកនាំដោយ លោក ទេព ហន អភិបាល
ស្រុក និងជាប្រធានគណ:កម្មាធិការអនុសាខាស្រុក និងសហការី នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋចំនួន ៥នាក់ (ស្មើ ៣គ្រួសារ) ដែលស្លាប់ដោយគ្រោះ ឧបទ្ទវហេតុគ្រោះថ្នាក់ ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែមីនាឆ្នាំ២០២៦ ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារសព ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះលោក ទេព ហន បានមានសាសន៍ថា ការមកចូលរួមបុណ្យសព នៅពេលនេះគឺធ្វើឡើង បន្ទាប់ពីទទួលបានព័ត៌មានដល់រន្ធត់ និងសោកសង្រេងនេះភ្លាមលោក សុខ លូ បានចាត់រូបលោកក្នុងនាមអនុសាខា កាកបាទក្រហមកម្ពុ
ជា ស្រុកដោយនាំយកថវិកានិងឧបភោគបរិភោគមួយចំនួន សម្រាប់យកទៅចាត់ចែង ធ្វេីបុណ្យតាមប្រពៃណី

ជាមួយគ្នានោះ លោក ទេព ហន ក៏បាននាំនូវប្រសាសន៍ ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់ប្តី ឪពុក ម្តាយ កូន សមាជិកគ្រួសារជាទីគោរពស្រលាញ់ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព ទាំង៥រូប បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះសូមសមាជិកគ្រួសារនៃសពសូម ថែទាំសុខភាព និងពង្រឹងស្មារតីកម្លាំងកាយចិត្តឲ្យបានល្អ ព្រោះត្រូវទទួល បន្ទុកមេីលថែនិងផ្តល់ភាពកក់ក្តៅជាក្តីសង្ឃឹមតទៅមុខទៀត៕