FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកឧត្តមបណ្ឌិត ជីវ កេង ថ្លែងអំណរគុណ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរ ក្នុងឱកាសពិធីចម្រើនជន្មាយុ

27-03-2026 19:25

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល បានចេញសារលិខិតថ្លែងអំណរគុណ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុ។

ក្នុងលិខិតថ្លែងអំណរគុណ បានសរសេរថា «ខ្ញុំបាទ និងភរិយាមានសេចក្តីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា ដែលបានផ្ញើសារលិខិតជូនពរខ្ញុំបាទ នូវសព្ទសាធុការពរជ័យ នៅក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់ខ្ញុំបាទ ដែលប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃថ្លៃថ្លា និងសកម្មភាពដ៏ឧត្ដុង្គឧត្តមរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ដែលបានខិតខំយកអស់កម្លាំង កាយចិត្ត និងប្រាជ្ញាស្មារតី ព្រមទាំងបទពិសោធប្រកបដោយគំរូវីរភាពដ៏ត្រចះត្រចង់ ក្នុងការបំពេញភារកិច្ច ដឹកនាំរដ្ឋសភាដែលជា ស្ថាប័ននីតិប្បញ្ញត្តិ និងបានចូលរួមចំណែកពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ការកសាងសមិទ្ធផលសង្គម យ៉ាងច្រើន ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជាតិមាតុភូមិជាទីស្នេហានៃយើងឱ្យកាន់តែរីកចម្រើនជឿនលឿន។

នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំបាទសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវ ទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក បុណ្យបារមីព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គចេក ព្រះអង្គចម ទេវតាថែរក្សា ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយថែរក្សា អភិបាល ប្រោះព្រំសព្វសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទី ស្រឡាញ់ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបី ឃ្លៀងឃ្លាតឡើយ។

សូម សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា មេត្តា ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕