ទស្សនាវដ្តីពន្លឺពុទ្ធចក្រ នឹងដំណើរការបោះពុម្ពឡើងវិញ សម្រាប់ជាឯកសារឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា
27-03-2026 16:35
(ភ្នំពេញ)៖ គណៈកម្មាធិការនាយក ពុទ្ធិកសមាគមកម្ពុជរដ្ឋ នឹងដំណើរការបោះពុម្ពទស្សនាវដ្តីពន្លឺពុទ្ធចក្រឡើងវិញ សម្រាប់ជាឯកសារឧត្តមប្រយោជន៍ ក្នុងព្រះពុទ្ធសាសនា ដោយការបោះពុម្ព លើកទី១ ចំនួន ៣ ០០០ក្បាល។
ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានបញ្ជាក់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នេះថា ទស្សនាវដ្តីពន្លឺពុទ្ធចក្រ បានខកខានបោះពុម្ព ៧ឆ្នាំហើយ។ ចាប់ពីអាណត្តិនេះ ទស្សនាវដ្តីពន្លឺពុទ្ធចក្រ នឹងត្រូវបោះពុម្ពរៀងរាល់ ៦ខែម្តង៕
