FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាថៃ បន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិនានា (Video inside)

27-03-2026 15:41

(ពោធិ៍សាត់)៖ យោធាថៃ បានបន្ថែមទូកុងតឺន័រ និងលើកទង់ជាតិនៅតំបន់ថ្មដា បញ្ជាក់ពីការបំពានទឹកដីកម្ពុជា នៅចំពោះមុខអង្គទូតបរទេស និងអង្គការអន្តរជាតិ នៅចំណុចច្រមុះជ្រូក (ផ្លូវបំបែកទៅកោះកុង-កាស៊ីណូ ) ស្ថិតនៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី២៧ ខែមីនា​ ឆ្នាំ២០២៦ ខណៈដែលប្រមុខការទូតខ្មែរបានដឹកនាំអង្គទូតបរទេស និងអង្គការអន្តរជាតិនានាទៅកាន់តំបន់នោះ។

ដើម្បីបង្ហាញការពិតពីទង្វើឈ្លានពានពីសំណាក់យោធាថៃ មកលើទឹកដីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងទូត និងតំណាងបេសកកម្មបរទេសប្រចាំកម្ពុជា ចុះទៅពិនិត្យដោយផ្ទាល់ការដាក់ទូកុងតឺន័រ និងការដំឡើងទង់ជាតិ ពីសំណាក់យោធាថៃនៅឃុំថ្មដា ដែលជាការបំពានអធិបតេយ្យភាពកម្ពុជា។

សកម្មភាពទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងតែងតែបញ្ជាក់ម្តងហើយម្តងទៀត គឺប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើកម្លាំងឡើយ៕