FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ និងងាយរងគ្រោះបំផុត ៦គ្រួសារ រស់នៅឃុំដូនបា ទទួលអំណោយមនុ ស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ

26-03-2026 22:33

(បាត់ដំបង)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគាស់ក្រឡ ដឹកនាំដោយ លោក ញឹក សារ៉ែន អភិបាល ស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក និងសហការី នៅរសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្ស
ធម៌របស់សប្បុរសជនផ្តល់ជូនគ្រួសារ រងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១គ្រួសារ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ជនចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយ ដែលមានជីវភាពទីទ័លក្រចំនួន ៥គ្រួសារ រស់នៅភូមិទួលលៀប ឃុំដូនបាស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

នាឱកាសនោះ ក្នុងនាមអនុប្រធាគណៈកម្មាធិការ
អនុសាខាស្រុក លោក ញឹក សារ៉ែន បានពាំនាំនូវប្រសាសន៍របស់លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្ត ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកក៏ដូចប្រជាការពារភូមិ ដោយមិនប្រកាន់ពីនិន្នាការណាមួយឡើយ។

ជាមួយគ្នានេះលោកប្រធានអនុសាខាស្រុក បានផ្តាំផ្ញើបងប្អូនជាការពារភូមិទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាព រក្សាអនាម័យឱ្យបានល្អ ជាពិសេសត្រូវបរិភោគ ឱ្យបានត្រឹមត្រូវ ផឹកស្អាត ហូបស្អាត រស់នៅស្អាត និងចូល
រួមថែរក្សាបរិស្ថាន និងជីវៈចម្រុះនៅទីនេះឱ្យបានគង់វង្ស។

ត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយយកអាសារគ្នាទៅ
វិញទៅមកក្នុងនាមខ្មែរតែមួយ និងសូមប្រុងប្រយ័ត្នក្មេង សត្វ អាសិរពិសផ្សេងៗ និងត្រៀមបង្ការពី ផលប៉ះពាល់ដែលបណ្តាលមកពីការប្រែប្រួលអាកាស និងចូលគោរព ច្បាប់ចរាចរណ៍ផ្លូវគោក និងជៀសអោយឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។

ទន្ទឹមនោះ លោកប្រធានអនុសាខាក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំអស់មានការប្រុងប្រយ័ត្នឲ្យបានគ្រប់ៗគ្នា ជាពិសេស សូមមេត្តាថែទាំសុខភាពឱ្យបានល្អ ថែទាំកូនចៅតូចៗត្រូវប្រុងប្រយ័ត្ន ខ្លាចក្រែងជួបវិបត្តិផ្សេងៗ ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ម្យ៉ាងវិញទៀត បើឃើញភាពមិនស្រួលចំពោះសុខភាព ត្រូវប្រញាប់ទៅមណ្ឌល សុខភាព ឬមន្ទីរពេលដែលនៅជិតបំផុត ដើម្បីអាចពិ
គ្រោះ ឬព្យាបាលបានទាន់ពេលវេលា ។

សូមបញ្ជាក់ថា ដើម្បីជួយសម្រាលការលំបាកដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារ អនុសាខាកាកបាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយផ្តល់ជូនរួមមាន៖ អង្ករ ២៥គីឡូ, មី១កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ ដោយឡែកគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ ទទួលបន្ថែម ត្រីខ ១យួរ ទឹកបរិសុទ្ធ ១០យួរ និងថវិកាចំនួន ១៥ម៉ឺនរៀលផងដែរ៕