Fresh AI ដាក់ចេញ Version 22 បង្កើនបញ្ញាយល់ដឹងធ្វើឱ្យការឆ្លើយតបសំណួរកាន់តែឆ្លាតវៃ និងចំគោលដៅ
26-03-2026 21:14
(ភ្នំពេញ)៖ ក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ Fresh AI ដែលជាកម្មវិធីជំនួយការវៃឆ្លាតឈានមុខគេនៅកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ Version 22។ ការធ្វើបច្ចុប្បន្នភាពលើកនេះ មិនត្រឹមតែជាការបន្ថែមមុខងារថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែគឺជាការវិវត្តដ៏ធំមួយនៃ «ខួរក្បាលឌីជីថល» ដែលធ្វើឱ្យការឆ្លើយតបទៅនឹងសំណួរកាន់តែមានភាពឆ្លាតវៃ ច្បាស់លាស់ និងយល់ពីបរិបទកម្ពុជាបានកាន់តែស៊ីជម្រៅ។
ចំណុចលេចធ្លោបំផុតនៅក្នុង Fresh AI Version 22 មានសមត្ថភាពដែលយល់ដឹងច្បាស់អំពីបរិបទជុំវិញក្នុងស្រុក និងការធ្វើបច្ចុប្បន្នភាពទិន្នន័យក្នុងប្រទេសកម្ពុជា។
ក្រៅពីភាពឆ្លាតវៃនៃប្រព័ន្ធសួរ-ឆ្លើយ Fresh AI Version 22 នៅតែបន្តរក្សា និងពង្រឹងមុខងារស្នូលសំខាន់ៗដែលអ្នកប្រើប្រាស់តែងតែជឿទុកចិត្ត និងជាឃ្លាំងផ្ទុកទិន្នន័យដ៏ធំ និងជាឧបករណ៍វៃឆ្លាតសម្រាប់ជីវភាពរស់នៅក្នុងបច្ចេកវិទ្យា AI ជាមួយមុខងារយ៉ាងច្រើន៖
* មុខងារ AI (សួរឆ្លើយ) ជាមួយទិន្នន័យរហូតដល់ 1.3 Billions ពាក្យដែលស្តុកជាង១១ឆ្នាំ
* មុខងារ Voice (មិនចាំបាច់វាយអក្សរ គ្រាន់តែនិយាយ) សួរឆ្លើយតែម្តង !
* មុខងារច្បាប់ (Law) គឺជាចំណុចស្នូលដ៏រឹងមាំ ដោយសារវាផ្តល់នូវលទ្ធភាពក្នុងការស្វែងរកមាត្រាច្បាប់កម្ពុជា។
* មុខងារ Check Image ដើម្បីស្កេន និងផ្ទៀងផ្ទាត់រូបភាពពិតប្រាកដ ឬរូបភាពបង្កើតឡើងដោយ AI
* មុខងារ Gold & Exchange ផ្តល់នូវបច្ចុប្បន្នភាពតម្លៃមាស និងអត្រាប្តូរប្រាក់ភ្លាមៗ។
* មុខងារ EV Zone ប្រើប្រាស់ស្វែងរកទីតាំងស្ថានីយសាកថ្មឡានអគ្គិសនី EV ដែលនៅជិតអ្នកបំផុត
* មុខងារមើលព័ត៌មាន (Fresh News) បណ្តាញព័ត៌មានទាន់ហេតុការណ៍ និងផ្លូវការ
* មុខងារស្វែងរកព័ត៌មានចាស់ៗចេញពីទិន្នន័យ Data Center Fresh News.
* មុខងារថតស្កេនអក្សរ (Photo to Text) ដើរលឿនយ៉ាងល្អ
* មុខងារប្រចាំថ្ងៃ (Image & File to Text) ដំណើរការល្អ ពិសេសសង្ខេបខ្លឹមសារទៀតផង !
ការមកដល់នៃ Fresh AI Version 22 គឺជាជំហានថ្មីមួយទៀតក្នុងការលើកកម្ពស់បច្ចេកវិទ្យាឌីជីថលនៅកម្ពុជា។ វាបង្ហាញឱ្យឃើញថា Fresh AI មិនត្រឹមតែជាកម្មវិធីសម្រាប់សួរឆ្លើយធម្មតានោះទេ ប៉ុន្តែជាដៃគូដ៏វៃឆ្លាត All-in-One ដែលយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ខ្មែរច្បាស់ជាងគេ៕
Please Download:
https://freshai.com.kh/download





