FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភ្លើងប្រចណ្ឌ! ប្ដីច្របាច់កប្រពន្ធស្លាប់ រួចទៅចងកសម្លាប់ខ្លួនតាមក្រោយ នៅក្រុងបាវិត ខេត្តស្វាយរៀង

26-03-2026 14:48

(ស្វាយរៀង)៖ មានករណីប្តីច្របាច់កប្រពន្ធស្លាប់ រួចទៅចងកសម្លាប់ខ្លួនតាមក្រោយ ដោយសារប្រចណ្ឌប្រពន្ធជាមួយចិន បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋមកចោមរោមមើល។ ករណីនេះ បានកើតឡើងកាលវេលាម៉ោង៨៖១០នាទី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ស្រ្តីរងគ្រោះឈ្មោះ ម៉េង ចរិយា កើតថ្ងៃទី១៧ ខែសីហា ឆ្នាំ១៩៩៦ មុខរបរអ្នកបកប្រែភាសាចិន មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ដោយឡែកប្តីឈ្មោះ ផាន សុខា កើតថ្ងៃទី១ ខែមេសា ឆ្នាំ១៩៨៧ មុខរបររត់តាក់ស៊ី ស្រុកកំណើត នៅភូមិត្រោក ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

តាមការសន្និដ្ឋាន ផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ចម្លើយសាក្សីបំភ្លឺ ការពិនិត្យកាំមេរ៉ាសុវត្ថិភាព លោកគ្រូពេទ្យកោសល្យវិច័យ និងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ឈ្មោះ ម៉េង ចរិយា ស្លាប់ដោយសារការច្របាច់ក (អំពើឃាតកម្ម)។ រីឯសាកសព ផាន សុខា ស្លាប់ដោយសារការធ្វើអត្តឃាត (ចងកសម្លាប់ខ្លួនឯង)។

សមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុមានទំនាស់ពាក្យសំដី ក្នុងក្រុមគ្រួសារ (ផ្តើមចេញពីការប្រចណ្ឌ) ច្របាច់កប្រពន្ធសម្លាប់ រួចទើបចងកសម្លាប់ខ្លួនឯង។

បច្ចុប្បន្ន សាកសពទាំង២នាក់ បានប្រគល់ជូនឈ្មោះ សោម គន្ធា ភេទស្រី អាយុ៥២ឆ្នាំ ត្រូវជាម្តាយបង្កើត និងម្តាយក្មេក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕