FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ជូនដំណឹង ស្ដីពីការរៀបចំព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ

26-03-2026 12:28

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍ប្រកួតសិល្បៈឡាតេអាតជើងឯកអន្តរជាតិលើកទី១ ឆ្នាំ២០២៦ នៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន បានបង្ហាញថា ដើម្បីជំរុញការផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន និងឧស្សាហកម្មកាហ្វេ ក៏ដូចជាការគាំទ្រដល់ការអភិវឌ្ឍរួមបញ្ចូលគ្នានៃខ្សែច្រវាក់ឧស្សាហកម្មកាហ្វេល្បីៗក្នុងស្រុក ការបង្ហាញទេពកោសល្យរបស់យុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឆុងកាហ្វេក្នុងកម្រិត អន្តរជាតិ។

ក្រសួងទេសចរណ៍បានគាំទ្រ និងសហការជាមួយអង្គការCICC រៀបចំព្រឹត្តិការណ៍ប្រកួត «សិល្បៈឡាតេអាតជើងឯកអន្តរជាតិ International Chamber Latte Art (ICLA) លើកទី១ ឆ្នាំ២០២៦» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះរួមបញ្ចូលគ្នានូវការប្រកួតជាលក្ខណៈអន្តរជាតិ សកម្មភាពការងារសប្បុរសធម៌ការអប់រំ ការយល់ដឹងអំពីផលិតផលកាហ្វេ និងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីក្នុងគោលបំណងកសាងវេទិកាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន និងឧស្សាហកម្មកាហ្វេពិភពលោក និងដើម្បីលើកកម្ពស់ការវិនិយោគ ការលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍តាមរយៈការពង្រឹងសមត្ថភាព និងទេពកោសល្យរបស់អ្នកជំនាញផ្នែកឆុងកាហ្វេនៅកម្ពុជា ព្រមទាំងការធ្វើសមាហរណកម្មវិស័យទេសចរណ៍កាន់តែមានភាពទាក់ទាញ និងរីកចម្រើនកាន់ តែខ្លាំងឡើង។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្ដីជូនដំណឹង៖