FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ទទួលបានអំណោយរថយន្ដពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ពីអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាងរាស្ដ្រមណ្ឌលសៀមរាប

24-03-2026 16:11

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ជូនដល់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបំពេញតម្រូវការក្នុងការប្រើប្រាស់នៅក្នុងអង្គភាព ដែលជាអំណោយរបស់អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកស្រី។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងអស់ សូមគោរពជូនពរអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ សេចក្តីសុខ សេចក្ដីចម្រើន ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ចការងារ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕