FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចែកចាយដូរគ្រឿងញៀន១៧នាក់ ដែលអាវុធហត្ថស្រុកស្អាងបង្ក្រាបបាន ត្រូវដាក់ឃុំខ្លួនក្នុងពន្ធនាគារ

24-03-2026 14:58

(កណ្ដាល)៖ លោក ស្វាយ តុញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចឃុំខ្លួនមនុស្ស១៧នាក់ ដាក់ពន្ធនាគារ ក្នុងនោះមានម្នាក់បានរត់គេចខ្លួន ក្រោយលោក ឈារី ម៉ារ៉ូ តំណាងអយ្យការបានចោទប្រកាន់ពីបទ «ជួញដូរ​រក្សាទុក​ ចាត់ចែង​ រក្សាទុកសម្ភារៈប្រេីប្រាស់​ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​» តាមបញ្ញត្តមាត្រា​៤០​, មាត្រា៤២​, មាត្រា៤៥​ និងមាត្រា៥៦​។

នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

សូមរំលឹកថា ជនទាំង១៧នាក់នេះ ត្រូវបានកងរាជអាវុធហត្ថស្រុកស្អាងបង្ក្រាប ដោយចាប់បានតែ១៦នាក់ រីឯម្នាក់ភេទស្រីរត់គេចខ្លួនទាន់, ដកហូតវត្ថុតាងម៉ាទឹកកកចំនួន១៧កញ្ចប់ នៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោ (ហ្គោលអន) កាលពីវេលាម៉ោង១២៖៣០នាទីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

លោកវរសេនីយ៍ត្រី អ៊ូ ផល្លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកស្អាង បានឲ្យដឹងថា មុនឈានដល់ប្រតិបត្តិការនេះ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ តាមដានជាយូរណាស់មកហើយ។ ការតាមដានយ៉ាងជំនាញនេះ ទើបកម្លាំងឈានដល់ការចាប់ខ្លួនបានទាំងសម្បុកបែបនេះតែម្ដង។ រីឯម្នាក់ស្រីដែលរត់គេចខ្លួន កម្លាំងនឹងតាមចាប់ឲ្យខាងតែបាន៕