FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារសមាគមនិស្សិតដើម្បីសង្គម ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា

24-03-2026 10:03

(ភ្នំពេញ)៖ សមាគមនិស្សិតដើម្បីសង្គម ហៅកាត់ថា (SAS) បានធ្វើសកម្មភាពក្នុងសង្គមស្របតាមលក្ខន្តិកៈរបស់សមាគម និងច្បាប់ដែលមានចែងជាធរមាន ដើម្បីជាការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិលើវិស័យអប់រំ ពង្រឹងស្មារតីយុវជនក្នុងការសិក្សា នៅតាមបណ្តាមហាវិទ្យាល័យនានានៅក្នុងស្រុក សម្រាប់ជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ឱ្យមានការរីកចម្រើន ទាំងវិស័យអប់រំ សង្គមសេដ្ឋកិច្ច ប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត មូលដ្ឋានឱ្យមានភាពល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក្នុងនោះផងដែរ សមាគមនិស្សិតដើម្បីសង្គម បានផ្តល់អាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្រ ចំនួន៥៣កន្លែង បរិញ្ញាបត្ររងចំនួន១កន្លែង បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៣កន្លែង នៅក្នុងឆ្នាំ២០២៥រួចមកហើយ។

ម្យ៉ាងទៀត ជាការចូលរួមមួយផ្នែកជាមួយរាជរដ្ឋាភិបាលនៅក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីកាត់បន្ថយ ក្មេងទំនើង ការសេពគ្រឿងញៀន ការប្រើហិង្សា និងល្បែងអនឡាញមួយចំនួនផងដែរ។

សមាគមនិស្សិតដើម្បីសង្គម ធ្វើការលើកទឹកចិត្ត ជំរុញយុវជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលលើវិស័យអប់រំ វិស័យបរិស្ថាន ដើម្បីជួយទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។

សមាគមនិស្សិតដើម្បីសង្គម បានទំនាក់ទំនង និងចូលរួមសហការជាមួយគ្រប់បណ្តាស្ថាប័នជំនាញ និងនៅតាមស្ថាប័ននានា ជាពិសេសវិស័យអប់រំ ដើម្បីលើកកម្ពស់សមត្ថភាពយុវជនក្នុងសម័យសន្តិភាព និងជំរុញយុវជនឱ្យចេះស្រលាញ់សន្តិភាព ការពារសន្តិភាព សាមគ្គីភាព តាមរយៈការចូលរួមសកម្មភាពមនុស្សធម៌ជួយជនភាសសឹក មណ្ឌលកុមារកំព្រា ការអប់រំ សីលធម៌ សាសនា ច្បាប់ សិទ្ធិមនុស្ស បរិស្ថាន ព័ត៌មានវិទ្យា និងបច្ចេកវិទ្យាសម័យទំនើបដើម្បីបន្តការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព ជាពិសេសត្រូវជួយធ្វើយ៉ាងណា ឱ្យនិស្សិត ឬយុវជន បានរៀនជំនាញវែង ឬជំនាញខ្លី រៀនចប់ ត្រូវមានការងារធ្វើដើម្បីជួយគ្រួសារ និងសង្គមជាតិ៕