លោកបណ្ឌិត ញិល រដ្ឋា៖ អាស៊ានសហគមន៍ជោគវាសនារួម តែប្រជាជននិងប្រជាជន នៅមិនទាន់ស្គាល់ និងយល់គ្នានៅឡើយ (Video inside)
23-03-2026 18:05
(ភ្នំពេញ)៖ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងសេដ្ឋកិច្ច បានលើកឡើងថា អាស៊ានពិបាករួមបញ្ចូលគ្នាតែមួយ ដោយសារតែប្រជាជននិងប្រជាជន នៅមិនទាន់ស្គាល់ និងយល់គ្នានៅឡើយ ដែលនេះទាមទារឲ្យមានការដោះស្រាយតាមរយៈការផ្ដល់ការអប់រំទៅកាន់ប្រជាពលរដ្ឋដើម្បីស្គាល់គ្នាទៅវិញទៅមក។ ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលកើតមានអាស៊ានមានតួនាទីជាសាក្សី និងជាយន្តការការទូតប៉ុណ្ណោះ។ ការណ៍លើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖









