FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពត រៀបចំកម្មវិធីសិល្បៈ និងហត្ថកម្មជូនសមាជិកាសកម្មស្រុកបន្ទាយមាស

22-03-2026 19:19

(កំពត)៖ សមាគមកាយប្ញទ្ធិនារីកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ បានរៀបចំកម្មវិធីសិល្បៈ និងហត្ថកម្ម ជូនសមាជិការសកម្មស្រុកបន្ទាយមាស ដោយមានកាចូលរួមពីសមាជិក សមាជិកា គាំទ្រពីថ្នាក់កណ្តាល និងសាខាខេត្តកំពត។

ហត្ថកិច្ចជាផ្នែកមួយនៃបំណិតជីវិតដែលជាចំណេះដឹងដ៏មានសារៈប្រយោជន៍សម្រាប់យើងគ្រប់រូបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

បន្ថែមពីលើម៉ោងសិក្សាអប់រំផ្ទាល់នៅតាមសាលារៀន សមាគមកាយប្ញទ្ធិនារីកម្ពុជា តែងតែយកចិត្តទុកដាក់ជួយជំរុញគាំទ្រក្នុងការបណ្តុះបណ្តាលនូវជំនាញផ្សេងៗជូនដល់សមាជិកាសកម្មតាមមូលដ្ឋានក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងដល់ កុមារី និងយុវតីកម្ពុជាឱ្យក្លាយជាពលរដ្ឋល្អ ប្រកបដោយគុណភាព សីលធម៌ សុជីវធម៌ សេចក្តីថ្លៃថ្នូរ និងបំណិនជីវិត ព្រមទាំងចូលរួមថែរក្សាវប្បធម៌ សិល្បៈ ប្រពៃណីដ៏សំបូរបែប និងផូរផង់របស់ខ្លួន ព្រមទាំងជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕