លោក ម៉េង ស្រ៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង ចុះពិនិត្យយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងឃុំអមលាំង
22-03-2026 18:33
(ភ្នំពេញ)៖ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បានចុះពិនិត្យផែនការយុទ្ធនាការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណ ដែលហួសសុពលភាពរួមទាំងប្រជាពលរដ្ឋគ្រប់អាយុតម្រូវធ្វើរអត្តសញ្ញាណប័ណ្ណថ្មី សញ្ជាតិខ្មែរ និងដោះស្រាយរាល់ឯកសារដែលមិនទាន់សមស្រប ក្នុងមូលដ្ឋានឃុំអមលាំង ដែលមាន១៧ភូមិ ស្ថិតនៅទីតាំងប៉ុស្ត៍នគរបាលរដ្ឋបាលឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
យុទ្ធនាការនេះ បានប្រព្រឹត្តិទៅ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីពីលោកអភិបាលស្រុក លោកអភិបាលរងស្រុក លោកអធិការដ្ឋានស្រុកផ្ពង រដ្ឋបាលឃុំអមលាំង រួមនឹងក្រុមការងារ ថ្នាក់មូលដ្ឋានស្រុកថ្ពង។
ថ្លែងក្នុងឱកាសនោះដែរ លោក ម៉េង ស្រ៊ុន បានអរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់តាមជំនាញដែលបានយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ហើយក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងថ្ងៃនេះ សូមបន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដ៏ទៃទៀតដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណ សូមប្រញាប់រួសរាន់មកចូលរួមធ្វើឲ្យបានគ្រប់គ្នាៗផងដែរ។
លោកប្រធាន លោក ម៉េង ស្រ៊ុន បានកោតសរសើរ និងសូមអរគុណដល់ក្រុមការងារក្នុងយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទាំងអស់ ដែលបំពេញតួនាទីភារកិច្ចយ៉ាងសកម្មនាពេលនេះ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារ ក៏បានប្រគល់នូវថវិកាចំនួន ១,៤០០,០០០រៀល និងទឹកបរិសុទ្ធចំនួន ៣០កេះ រួមទាំងនំចំនួន ២០ប្រអប់ធំផងដែរ ជូនដល់ក្រុមការងារក្នុងពេលយុទ្ធនាការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋជាការលើកទឹកចិត្តថែមទៀតផង៕





















































