យល់ដឹងពីជំនួញ៖ សហគ្រាសក្នុងស្រុក បង្កើនការផលិតឱ្យកាន់តែមានទំនិញចម្រុះ មានគុណភាព និងបង្កើនបរិមាណកាន់តែច្រើន ឆ្លើយតបទៅតម្រូវការ និងកំណើនគាំទ្រ(Video inside)
22-03-2026 16:59
(ភ្នំពេញ)៖ ក្រុមអ្នកផលិតដែលជាម្ចាស់ សិប្បកម្ម សហគ្រាសធុនតូច និងមធ្យមមួយចំនួន បានបង្កើនការផលិតទំនិញ ឱ្យកាន់តែមានភាពចម្រុះ មានគុណភាពល្អ និងបង្កើនការផលិតក្នុងបរិមាណច្រើន ជាពិសេសទំនិញសម្រាប់ប្រាស់ប្រចាំថ្ងៃ និងម្ហូបអាហារ។
ក្រុមអ្នកផលិតទាំងនោះ លើកបានឡើងថា ការផលិតទំនិញឱ្យកាន់តែមានគុណភាព មានច្រើនមុខ ច្រើនប្រភេទ គឺមធ្យោបាយមួយ ក្នុងការចាប់យកទីផ្សារក្នុងស្រុក ព្រមទាំងជួយធ្វើឱ្យអាជីវកម្ម ឬការផលិតក្នុងស្រុក កាន់តែរីកចម្រើន។
ដូច្នេះហើយបើទោះបីជា ប្រជាពលរដ្ឋងាកមកគាំទ្រផលិតខ្មែរក៏ដោយ ក៏ពួកគេមិនបានបង្អន់គុណភាពនោះទេ តែយកចិត្តទុកដាក់ក្នុងការផលិតឱ្យកាន់តែល្អថែមទៀត ឆ្លើយតបទៅតម្រូវការ និងកំណើនគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ។
សូមស្តាប់ការលើកឡើងរបស់ ម្ចាស់អាជីវកម្មមួយចំនួនដូចតទៅ៖
















