FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសួរសុខទុក្ខនាយក្រិន និងចាត់ចែងឱ្យកូនៗបានចូលរៀនវិញ (Video inside)

22-03-2026 10:52

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានអញ្ជើញសួរសុខទុក្ខនាយក្រិនដែលកំពុងសម្រាកព្យាបាល​រលាកស្រោមខួរនៅមន្ទីរពេទ្យកាលម៉ែត។

សម្តេចតេជោ បានចាត់ទុកការដែលនាយក្រិនកំពុង ហើយឪពុកមរណភាព ដែលមិនហ៊ានឲ្យនាយក្រិនដឹង គឺជារឿងវាយប្រហារធ្ងន់ធ្ងរសម្រាប់ជិវិតនាយក្រិន។

ក្នុងឱកាសនោះសម្តេចតេជោ កោតសរសើរចំពោះសិល្បករ សិល្បការិនីដែលចូលរួមអាណិតនាយក្រិន ជាពិសេសស្រីនិចហៅប្រិមប្រិយ និងប្អូនដែលបោះបង់ចោលការងារមកជួយថែទាំនាយក្រិន។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានប្រគល់ការងារឲ្យប្រិមប្រិយ (ស្រីនិច) ទៅជួយរៀបចំកូននាយក្រិនទាំង៣នាក់នៅបាត់ដំបង ឱ្យបានចូលរៀនឡើងវិញក្រោយនាយក្រិនចេញពីមន្ទីរពេទ្យ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណក្រុមគ្រូពេទ្យដែលបានជួយ​ព្យាបាលនាយក្រិន៕