FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុវតី អាន ស្រីណែត៖ ទោះរងការឈឺចាប់ដោយទង្វើឈ្លានពានរបស់យោធាថៃ តែមិនអាចក្លាយជារនាំងធ្វើឱ្យសិស្សភៀសសឹកបោះបង់ការសិក្សាជាដាច់ខាត (Video inside)

21-03-2026 09:07

(បាត់ដំបង)៖ យុវតី អាន ស្រីណែត ជាសិស្សរៀននៅថ្នាក់ទី៩ នៃអនុវិទ្យាល័យបន្ទាយមានឬទ្ធិ មកពីតំបន់បឹងត្រកួន បានបង្ហាញការឈឺចាប់ចំពោះសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដោយបានបំផ្លាញសាលារៀនដែលកូនសិស្សកំពុងសិក្សា ក្រេបយកចំណេះដឹងជាមួយនឹងក្តីរពឹងសម្រាប់អនាគត។ ប៉ុន្តែ ទោះរងការឈឺចាប់ដោយសកម្មភាពឈ្លានពាននេះ វាមិនមែនក្លាយជារនាំងបាំងមិនឱ្យកូនសិស្សភៀសសឹកបោះបង់ការសិក្សាជាដាច់ខាត ពីព្រោះយើងត្រូវចូលរួមអភិវឌ្ឍជាតិ។

សកម្មភាពយោធាថៃ ឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា ទាំងពីរលើកក្នុងឆ្នាំ២០២៥ បានបន្សល់វិនាសកម្មយ៉ាងច្រើនឥតគណនា មកលើប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា។ ក្នុងនោះមានផ្ទះសម្បែង សាលារៀន មណ្ឌលសុខភាព វត្តអារ៉ាម ផ្លូវថ្នល់ ស្ពាន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

យុវតី អាន ស្រីណែត បានរៀបរាប់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦នេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មានថា៖ «ប៉ះពាល់ខ្លាំងចំពោះការសិក្សា ពីព្រោះនៅនេះ ជំរំភៀសសឹក) រៀនមិនបានដិតដល់ មិនដូចសាលាដែលយើងធ្លាប់រៀន […] ទោះសង្ឃឹមការប្រឡងជាប់បានតិចតួច ដោយសារតែរៀនមិនបានដិតដល់ តែក្តីស្រម៉ៃ គឺចង់ធ្វើជាគ្រូបង្រៀន។ ទោះឈឺចាប់ និងភ័យខ្លាចដោយសារឈ្លានពានលើទឹកដីខ្មែរ ដូច្នេះ មិនអាចអ្វីបាន មានតែការខិតខំប្រឹងប្រែងរៀនសូត្រ»

ជាសិស្សភៀសសឹក, យុវតី អាន ស្រីណែត បានគូសបញ្ជាក់ថា ទោះជាជួបឧបសគ្គនេះ តែមិនត្រូវបោះបង់ក្តីស្រម៉ៃ ក្លាយជាគ្រូបង្រៀននោះទេ ពីព្រោះចង់អប់រំកុមារកម្ពុជា ឱ្យដឹងយ៉ាងច្បាស់ពីសកម្មភាពឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា៕