FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន សម្រាប់រយៈពេល១ឆ្នាំ

21-03-2026 08:00

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ប្រកាសជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន (ASEAN Tourism Marketing Agency) ដោយចុះកិច្ចសន្យា ការងារ ១ឆ្នាំម្តង ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៧ នឹងអាចបន្តកិច្ចសន្យា រហូតដល់រយៈពេល ៣ឆ្នាំ។

យោងតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ បានបញ្ជាក់ថា ទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន មានភារកិច្ចសម្របសម្រួលការងារជាមួយលេខាធិការដ្ឋានអាស៊ាន និងក្រុមការងារទេសចរណ៍អាស៊ាន (ATWG) ក្នុងការធ្វើទីផ្សារទេសចរណ៍តំបន់អាស៊ាន លើបណ្តាញសង្គម និងប្រព័ន្ធ បច្ចេកវិទ្យាផ្លូវការរបស់អាស៊ាន និងរៀបចំយុទ្ធនាការទីផ្សារទេសចរណ៍អាស៊ាន ស្របតាមផែនការវិស័យទេសចរណ៍ អាស៊ាន (ATSP) និងផែនការទីផ្សារទេសចរណ៍អាស៊ាន (ATMS) ២០២៦-២០៣០ ជាពិសេសចូលរួមលើកកម្ពស់ តំបន់អាស៊ីអាគ្នេយ៍ឱ្យក្លាយជា «គោលដៅទេសចរណ៍តែមួយ (Single Tourism Destination)» និងពង្រឹងអត្តសញ្ញាណ អាស៊ានជា «គោលដៅសម្រាប់រាល់ក្តីស្រមៃ (A Destination for Every Dream)»។

ក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ ត្រូវមានបទពិសោធយ៉ាងហោច ៥ឆ្នាំ ក្នុងការងារច្នៃប្រឌិត ការប្រើប្រាស់ ឌីជីថល និងការចូលរួមជាអន្តរជាតិ ជាពិសេស បទពិសោធក្នុងការរៀបចំយុទ្ធសាស្រ្តទីផ្សារទេសចរណ៍អន្តរជាតិ។ ដូចមានខ្លឹមសារលម្អិតក្នុង Team of Reference តាមរយៈ QR Code ខាងក្រោម។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ សូមជូនដំណឹងដល់សមាគមក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ទីភ្នាក់ងារទេសចរណ៍ ផ្នែកឯកជន និងភាគីពាក់ព័ន្ធដែលមានបំណងចង់ចូលរួមដាក់ពាក្យប្រឡងប្រជែងក្នុង ការជ្រើសរើសទីភ្នាក់ងារទីផ្សារទេសចរណ៍អាស៊ាន ខាងលើមេត្តាទំនាក់ទំនងដាក់ពាក្យ តាមរយៈ Email: [email protected] ឱ្យបានមុនថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦៕