បណ្ឌិតសភាចារ្យ សុខ ទូច៖ ពិភពលោកកំពុងជាន់ដាន ប្រវត្តិសាស្រ្តដូចសង្រ្គាមលោកលើកទី២ (Video inside)
20-03-2026 17:52
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានថ្លែងថា អាមេរិក បានបើកការវាយកប្រហារលើអ៊ីរ៉ង់ និងចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា មិនប្រាប់មុន ជាទិដ្ឋភាពមួយបង្ហាញថា ពិភពលោកកំពុងជាន់ដានប្រវត្តិសាស្រ្ត ដូចកាលសង្រ្គាមលោកលើកទី២ ជប៉ុនផ្ដើមសង្រ្គាមនៅ Pearl Harbor ដោយមិនបានប្រកាសមុនដូចគ្នា។ ការណ៍ថ្លែងរបស់លោកបណ្ឌិតសភាចារ្យ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកក្នុងបរិបទថ្មី» នៅរាជបណ្ឌិត្យសភាកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦កន្លងទៅ។
