FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ត្រូវតែងតាំងជា ប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន

19-03-2026 17:06

(ភ្នំពេញ)៖ តាមការគ្រោងទុក នៅវេលាម៉ោង ២រសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងប្រធាននាយកដ្ឋានប្រឆាំង បទល្មើសល្បែងពាណិជ្ជកម្មថ្មី។

តាមសេចក្តីសម្រេច និងតាមការបញ្ជាក់របស់មន្រ្តីនគរបាលជាន់ខ្ពស់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោកឧត្តមសេនីយ៍ត្រី សេន សុភាព អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នឹងត្រូវបានចូលកាន់តំណែង ជាប្រធាននាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម ជំនួសលោកឧត្តមសេនីយ៍ឯក សៀង សេន ដែលទទួលភារកិច្ចថ្មី។

លោកឧត្តមសេនីយ៍ត្រី សេន សុភាព ជាកូនប្រុសលោក ស៊ិន សេន អតីតអនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

លោក សេន សុភាព ត្រូវបានគេដឹងថា ជានាយនគរបាលម្នាក់មានចំណេះដឹងខ្លាំង ជ្រៅជ្រះ មានសមត្ថភាព ហើយលោករៀនចប់នៅអាមេរិក និងអូស្ត្រាលីទៀតផង៕