FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

«បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» នឹងលេចរូបរាងឡើងនាពេលឆាប់ៗនេះ ដើម្បីស្រាវជ្រាវផ្នែកកសិកម្ម (Video inside)

19-03-2026 16:24

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា«បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» នឹងលេចរូបរាងឡើងនាពេលឆាប់ៗនេះ ដើម្បីស្រាវជ្រាវផ្នែកកសិកម្ម ខណៈការតែងតាំងថ្នាក់ដឹកនាំកំពុងដំណើរការ។

ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គោលដៅរបស់ «បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា» គឺប្រមូលផ្ដុំនូវអ្នកស្រាវជ្រាវទាំងអស់ ដើម្បីសហការជាមួយគ្នា ក្នុងការស្រាវជ្រាវ និងពិសោធន៍ផ្នែកកសិកម្ម៕

សូមស្ដាប់ប្រសាសន៍របស់លោក ឌិត ទីណា ដូចតទៅ៖