គណៈអចិន្ដ្រៃយ៍គណបក្សប្រជាជនកម្ពុជា ចូលរួមរំលែកទុក្ខចំពោះមរណភាព លោក សុខ ហម សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានគណៈកម្មាធិការកណបក្សខេត្តរតនគិរី
18-03-2026 16:14
(ភ្នំពេញ)៖ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានសម្តែងនូវទុក្ខក្រៀមក្រំប្រកបដោយក្តីក្តុកក្ដួលបំផុតដោយលោក សុខ ហម សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សខេត្តរតនគិរី និងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលបានទទួលមរណភាព កាលពីថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៖០០នាទីរសៀល ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មធិការកណ្តាល សូមសម្តែងនូវការសោកស្តាយគ្មានអ្វីប្រៀបផ្ទឹមបានឡើយ ចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ និងរាល់សកម្មភាព នៃការរួមចំណែកយ៉ាងសកម្មរបស់លោក សុខ ហម ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងគណបក្សប្រជាជនកម្ពុជា។ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកនូវមរណទុក្ខ ដោយក្តីសោកសង្រេងបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធរបស់លោក សុខ ហម បានទៅកាន់សុគតិភពកុំបីខានឡើយ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមប្រគល់ភារកិច្ចជូនគណៈកម្មាធិការគណបក្សខេត្តរតនគិរី រួមជាមួយគ្រួសារនៃសពដើម្បីចាត់ចែងពិធីបុណ្យ លោក សុខ ហម ឲ្យបានល្អប្រសើរសមស្របតាមប្រពៃណីព្រះពុទ្ធសាសនា៕

