FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ (Video inside)

18-03-2026 07:17

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹម និងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គម ក្នុងការផ្តល់ ការគាំទ្រនូវតម្រូវការជាមូលដ្ឋាន និងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញអំពី នាទីរបស់កម្លាំងសេវាសង្គម ដែលមានគុណតម្លៃ និងក្រមសីលធម៌ ចំណេះដឹងនិងជំនាញក្នុងការផ្តល់សេវា ជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖