FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាទំនប់ដែលវែងជាងគេនៅអាស៊ី (Video inside)

16-03-2026 20:38

(ស្ទឹងត្រែង)៖ លោក ម៉ែន គុង អភិបាលរង តំណាងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាទំនប់ដែលវែងជាងគេនៅអាស៊ី ខណៈដែលទំនប់នេះមានសមត្ថភាពផលិតអគ្គិសនី ៤០០មេហ្គាវ៉ាត់ ដែលបាននិងកំពុងចែកចាយទៅ៥ រាជធានី/ខេត្ត។

ការបញ្ជាក់របស់លោក បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយគា ជាអ្នកដឹនាំដោយផ្ទាល់៕