ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមីនា៖ បង្ក្រាប១៦ករណី ឃាត់ខ្លួន៥៤នាក់
16-03-2026 19:57
(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១៦ករណី ឃាត់ខ្លួនជនសង្ស័យ៥៤នាក់។
* ករណីដឹកជញ្ជូនរក្សាទុក៩ករណី ឃាត់ខ្លួន២៦នាក់
* ករណីប្រើប្រាស់៧ករណី ឃាត់ខ្លួន២៨នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន១៦១៥ករណី ឃាត់ខ្លួន៤០៩៤នាក់ (ស្រី២៦៦នាក់)៕
