អេ អឹម ខេ ក្លាយជា «ធនាគារពាណិជ្ជ» ជាផ្លូវការ ដើម្បីពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុ
16-03-2026 18:01
(ភ្នំពេញ)៖ AMK (អេ អឹម ខេ) បានក្លាយខ្លួនជា «ធនាគារពាណិជ្ជ» ជាផ្លូវការ ដើម្បីពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុ ឱ្យកាន់តែសម្បូរបែប ជូនប្រជាពលរដ្ឋកម្ពុជា។
ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ អេ អឹម ខេ បានសាងកេរ្តិ៍ឈ្មោះយ៉ាងរឹងមាំ ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ (MDI) ដែលផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងសម្បូរបែបជូនដល់អតិថិជន និងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស។
ដើម្បីពង្រីកសកម្មភាពអាជីវកម្ម និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន អេ អឹម ខេ សូមបើកទំព័រប្រវត្តិសាស្រ្តថ្មី ក្នុងនាមជា «ធនាគារ អេ អឹម ខេ» ដែលទទួលបានអាជ្ញាប័ណ្ណ ធនាគារពាណិជ្ជជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា។
ធនាគារ អេ អឹម ខេ សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូសហការ និងសាធារណជនទាំងអស់ដែលតែងតែជឿជាក់ និងគាំទ្ររហូតមក។ យើងនឹងបន្តប្តេជ្ញាចិត្ត ពង្រីកវិសាលភាពសេវាហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន សម្បូរបែប ទំនើប និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីបម្រើជូនអតិថិជនគ្រប់ៗរូបទាំងនៅទីក្រុង និងជនបទ៕











