FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីតាំងស្ថានីយសាកថ្មរថយន្តអគ្គីសនី នៅក្នុងកម្មវិធី Fresh AI កើនឡើងដល់ ២១៦កន្លែងហើយ!

16-03-2026 17:55

(ភ្នំពេញ)៖ ការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជាកាន់តែមានភាពងាយស្រួល និងអស់កង្វល់ជាងមុន ខណៈដែលចំនួនស្ថានីយសាកថ្មបន្តកើនឡើងជាលំដាប់។ បច្ចុប្បន្នភាពចុងក្រោយពីមុខងារ EV Zone នៅក្នុងកម្មវិធី Fresh AI ចំនួនស្ថានីយសាកថ្មរថយន្តអគ្គិសនីបានកើនឡើងរហូតដល់ ២១៦ទីតាំងហើយនៅទូទាំងប្រទេស។

ការកើនឡើងនូវចំនួនស្ថានីយសាកថ្មនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការប្រើប្រាស់ថាមពលស្អាត និងការផ្ដល់ភាពងាយស្រួលដល់ម្ចាស់រថយន្ត EV ដែលចង់ធ្វើដំណើរទៅកាន់បណ្ដាខេត្តឆ្ងាយៗ។ តាមរយៈកម្មវិធីឆ្លាតវៃ Fresh AI អ្នកប្រើប្រាស់មិនត្រឹមតែអាចមើលឃើញចំនួនស្ថានីយសរុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចស្វែងរកទីតាំងដែលនៅជិតខ្លួនបំផុត ឆែកមើលប្រភេទក្បាលសាក និងទទួលបានការណែនាំផ្លូវយ៉ាងសុក្រឹតបំផុតផងដែរ។

សម្រាប់អ្នកដែលកំពុងប្រើប្រាស់រថយន្តអគ្គិសនី មាន Fresh AI ជាប់នឹងទូរស័ព្ទ គឺប្រៀបដូចជាមានជំនួយការដ៏វៃឆ្លាតម្នាក់ដែលចាំផ្ដល់ចម្លើយ និងផ្តល់ព័ត៌មានអំពី ថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

Fresh AI ចេញដាក់ Version 20.0 កាន់តែឆ្លាតវៃជាងមុន និងមានមុខងារកាន់តែច្រើនសម្រាប់ប្រើប្រាស់ !⁩

Please Download:
https://freshai.com.kh/download⁩