FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្រងរូបភាពសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ខេត្តស្ទឹងត្រែង

15-03-2026 13:42

(ស្ទឹងត្រែង)៖ ត្រឹមតែ ២៧គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង លោកអ្នកអាចធ្វើដំណើរតាមផ្លូវជាតិ៧ ឆ្ពោះមកកាន់ព្រំដែនកម្ពុជា-ឡាវ ក៏ប៉ុន្តែមុនដល់ច្រកព្រំដែន តំបន់អេកូទេសចរណ៍មួយកន្លែង រង់ចាំអ្នកដំណើរពីគ្រប់ទិសទីចូលលេងកម្សាន្ត នោះគឺមជ្ឈមណ្ឌលសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន។

នៅទីនេះ មានកន្លែងលំហែកាយ ដោយការបោះតង់លើខ្សាច់ក្បុស ភ្លក់អាហារតំបន់របស់បងប្អូនសហគមន៍ ជាពិសេសបានទស្សនាដើមឈើតូចធំដុះប្រជែងគ្នាបង្ហាញសម្រា់ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

បេសកកម្មផ្សព្វផ្សាយសក្ដានុពលខេត្តរតនគិរី និងស្ទឹងត្រែង រៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា៕