មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ដឹកនាំមន្ត្រីនារី ចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
14-03-2026 16:29
(ភ្នំពេញ)៖ លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) នាព្រឹកថ្ងៃទី១២ ខែ មីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំមន្ត្រីនារីចូលរួមក្នុងព្រឹត្តិការណ៍ ដើរដើម្បីសន្តិភាពយូរអង្វែងសម្រាប់យើងទាំងអស់គ្នា ក្រោមប្រធានបទ«សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ព្រឹត្តការណ៍ថ្មើរជើងនេះបានចាប់ផ្តើមពីបរិវេណសួនច្បារមុខវត្តបទុមរាជវរារាម ឆ្ពោះទៅកាន់វត្តភ្នំដូនពេញ ដោយមានថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍអន្តរជាតិ វិស័យឯកជន អង្គការសង្គមស៉ីវិល និងសាធារណជន ប្រមាណ១៧០០នាក់ បានចូលរួម៕









