FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅចុងខែមីនា

12-03-2026 19:05

(ក្រចេះ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំបុណ្យទន្លេ លើកទី១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះ រួមជាមួយលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំបុណ្យទន្លេ នៅខេត្តក្រចេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧-២៨-២៩ ខែមីនា ឆ្នាំ២០២៦ ឆាប់ៗខាងមុខ។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មការអន្តរក្រសួង ប្រធានអនុគណៈកម្មការ ព្រមទាំងលោកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងអង្គការសង្គមស៊ីវិល, សមាគម, ស.ស.យ.ក. ក្រុមហ៊ុនឯកជន ក្នុងវិស័យឯកជន លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការតំបន់ប្រតិការសឹករងខេត្ត និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តសរុប ១១៥រូប។

នៅក្នុងកិច្ចប្រជុំលោករដ្ឋមន្ត្រី បានគូសរំលេចអំពីគោលបំណងសំខាន់ៗនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ៖

ទី១៖ ផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ខេត្តជាប់ដងទន្លេកម្ពុជា (ជាពិសេសខេត្តក្រចេះ)។

ទី២៖ អភិរក្សនិងអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តរភាព និងចូលរួមការធ្វើពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ទី៣៖ បង្កើតជាឱកាសជំរុញការអភិវឌ្ឍនៅនឹងកន្លែងជូនដល់ប្រជាពលរដ្ឋ និងសហគមន៍ទេសចរណ៍

ទី៤៖ ពង្រឹងនិងលើកកម្ពស់គុណភាពសេវាកម្មនានាក្នុងឧស្សាហកម្មទេសចរណ៍នៅក្នុងខេត្តក្រចេះ។

ទី៥៖ ពង្រឹងការអភិវឌ្ឍន៍នៅមូលដ្ឋាន មានជាអាទិ៍ ការរៀបចំកែលម្អនិងតុបតែងសោភណភាពក្រុងហេដ្ឋារចនាសម្ព័ន្ធខេត្តម្ចាស់ផ្ទះ៕