កិច្ចសម្ភាសពិសេស៖ ការពង្រីកជំនាញបន្ថែមដល់អ្នករត់កង់បី និងអ្នកប្រកបរបរក្រៅប្រព័ន្ធ ដើម្បីបង្កើនចំណូល តាមរយៈយន្តការ TVET (Video inside)
12-03-2026 16:36
(ភ្នំពេញ)៖ ក្នុងបរិបទដែលសេដ្ឋកិច្ច និងទីផ្សារការងារកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ការអភិវឌ្ឍជំនាញវិជ្ជាជីវៈបន្ថែមសម្រាប់អ្នកប្រកបរបរក្រៅប្រព័ន្ធ ជាពិសេសអ្នករត់កង់បី បានក្លាយជាកត្តាសំខាន់មួយសម្រាប់ជួយលើកកម្ពស់ជីវភាពរបស់ពួកគេ។ នៅពេលរៀនជំនាញបន្ថែម អ្នករត់កង់បី មិនត្រឹមតែអាចរកចំណូលពីការងារដឹកភ្ញៀវប៉ុណ្ណោះទេ តែក៏អាចបង្កើនចំណូលបន្ថែមទៀតផងដែរ ដែលជួយសម្រួលបន្ទុកគ្រួសារបានមួយកម្រិតទៀត។
ក្នុងបទសម្ភាសជាមួយ Fresh News លោក សាន់ សុទ្ធា មុខរបរអ្នករត់កង់បី បានលើកឡើងថា លោក បានសិក្សាជំនាញជួសជុលម៉ាស៊ីនត្រជាក់ នៅវិទ្យាស្ថាន NTTI តាមរយៈកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស (TVET) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយជំនាញនេះ បានធ្វើឱ្យលោកអាចរកប្រាក់បន្ថែមប្រចាំថ្ងៃបាន ១០ដុល្លារទៅ២០ដុល្លារថែមទៀត ដែលជួយសម្រួលមួយផ្នែកទៀតដល់ជីវភាពរបស់លោក។
តើ ហេតុអ្វីបានជា លោក សាន់ សុទ្ធា សម្រេចជ្រើសរើសជំនាញបន្ថែមបែបនេះ? តើជំនាញជួសជុលម៉ាស៊ីនត្រជាក់ បានជួយសម្រួលដល់ជីវភាពគាត់ដូចម្តេចខ្លះ? ហើយតើក្រសួងការងារ បានសម្របសម្រួលដូចម្តេចខ្លះ ដើម្បីឱ្យអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានចំនួនបន្ថែម?
សូមទស្សនាកិច្ចសម្ភាសរវាង កញ្ញា រួម ឆាដា ជាមួយ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក សាន់ សុទ្ធា អ្នកប្រកបរបររត់កង់បី ដូចតទៅ៖






