FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅខេត្តកំពង់ឆ្នាំង

12-03-2026 10:54

(កំពង់ឆ្នាំង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ៨ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង។

សម្រាប់ផ្លូវជនបទចំនួន ៨ខ្សែ មានដូចខាងក្រោម៖

ខ្សែទី១៖ ឈ្មោះផ្លូវ ព្រៃមូល-ក្រាំងស្គារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ២៥,២៧ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិប្រដឹក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានអ្នកទទួលផលសរុបចំនួន ៥ ៤១៣គ្រួសារ ស្មើនឹង ២១ ០៦០នាក់។

ខ្សែទី២៖ ឈ្មោះផ្លូវ ស្រែពីស-សារាយអណ្តែត ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៤,០៧ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិព្រៃពីស ទៅដល់ភូមិសារ៉ាយអណ្ដែត ឃុំច្រេស ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលសរុបចំនួន ២ ៩១៨គ្រួសារ ស្មើនឹង ១១ ៤៥៩នាក់។

ខ្សែទី៣៖ ឈ្មោះផ្លូវ ច្រករមៀត - កំពង់ក្តារ ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,៣៥ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិច្រករមៀត ឃុំអូរឫស្សី ទៅដល់ភូមិកំពង់ក្តារ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដោយមានអ្នកទទួលផលសរុបចំនួន ៧ ៤៥៨គ្រួសារ ស្មើនឹង ៣០ ៤៧៣នាក់។

ខ្សែទី៤៖ ឈ្មោះផ្លូវ ដើមពពេល-ថ្មស ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៥២ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ទៅដល់ភូមិថ្មស ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៣ ៧៧៣គ្រួសារ ស្មើនឹង ១៦ ១៨៨នាក់។

ខ្សែទី៥៖ ឈ្មោះផ្លូវ រ៉ាមានក-ឆ្លករៀន ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០,២០ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិមានកលិច ឃុំត្បែងខ្ពស់ ដល់ភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៤ ៥៥៧គ្រួសារ ស្មើនឹង ១៨ ៩៥៧នាក់។

ខ្សែទី៦៖ ឈ្មោះផ្លូវ ថ្លុកឬស្សី-វត្តទស្សពិត ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៤៥ គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិថ្លុកឬស្សី ឃុំសេដ្ឋី ដល់ភូមិធ្លកវៀន ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៤ ១៧០គ្រួសារ ស្មើនឹង ១៧ ២៩២នាក់។

ខ្សែទី៧៖ ឈ្មោះផ្លូវ ត្បែងខ្ពស់-ខ្នាច ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៦៧ គ.ម ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ទៅដល់ភូមិខ្នាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៥ ០៦៣គ្រួសារ ស្មើនឹង ២១ ០០៧នាក់។

ខ្សែទី៨៖ ឈ្មោះផ្លូវ ទ័ពបោះ-ត្រដក់ពង ជាផ្លូវកម្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥,២២គ.ម. ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិទ័ពបោះ ឃុំធ្លកវៀន ទៅដល់ភូមិត្រដក់ពង ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ដោយមានអ្នកទទួលផលសរុបចំនួន ៣ ៩៧០គ្រួសារ ស្មើនឹង ២៣ ២៨៥នាក់។

សូមជម្រាបជូនដែរថា ខ្សែផ្លូវទាំង ៨ខ្សែខាងលើ ត្រូវបានអនុវត្តការសាងសង់ដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អរផ្លូវជនបទ ជំហានទី៣ (RRIP-III) ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងហិរញ្ញប្បទានឥណទានពី EDCF។ លោករដ្ឋមន្ដ្រី បានណែនាំដល់អ្នកទទួលការសាងសង់ធ្វើការជួសជុល កែតម្រូវឡើងវិញចំពោះចំណុចដែលរងការខូចខាត ឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសផ្លូវជនបទ ដើម្បីឱ្យផ្លូវមានគុណភាពជាប់ល្អ ធានាដល់ការប្រើប្រាស់បានយូរអង្វែង៕