FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វិបត្តិប្រេងសាំង! ស្ថានីយសាកឡានអគ្គិសនី Cam EV ប្រកាសបញ្ចុះតម្លៃសាកត្រឹមតែ ៨០០រៀល ចំនួន ៥ទីតាំង

11-03-2026 19:52

(ភ្នំពេញ)៖ ក្រុមហ៊ុន CAM EV ដែលមានស្ថានីយសាកឡានអគ្គិសនីជាច្រើនកន្លែងនៅកម្ពុជាបានប្រកាសថា ខណៈវិបត្តិនៅមជ្ឈិមបូព៌ា តំលៃប្រេងសាំងបានហាក់ឡើងថ្លៃ ក្រុមហ៊ុនបានបញ្ចុះតម្លៃត្រឹម 800៛/KWH ផ្តល់ការងាយស្រួលកាន់ចំេណញកាន់តែខ្លាំងដល់អតិថិជនដែលប្រើប្រាស់ឡានអគ្គីសនីនៅកម្ពុជា ដែលមានទីតាំងសាកចំនួន ៥ទីតាំងមាននៅខេត្តកំពង់ធំ កំពង់ចាម ពោធិ៍សាត់ ប៉ៃលិន និងខេត្តបាត់ដំបង។

អ្វីកាន់តែពិសេសនោះ គឺការស្វែងរកទីតាំងសាកឡានអគ្គិសនីដ៏ឆ្លាតវៃជាមួយ Fresh AI បានផ្តល់ជូនលោកអ្នកដែលប្រើប្រាស់ឡានអគ្គីសនីកាន់តែទទួលបានភាពងាយស្រួលយ៉ាងឆាប់រហ័សដែលមានជាង ២០០ទីតាំងទូទាំងប្រទេស។

សម្រាប់ទីតាំងទាំង ៥របស់ទូសាក CAM EV មានដូចជា

ទី១៖ ស្ថានីយសាករថយន្ត EV ខេត្តបាត់ដំបង (Fast Charge 60KW GBT + CCS2) ត្រូវប្រើ App CAM EV ទីតាំងស្ថិតនៅភូមិរំចេក៣ សង្កាត់រតនះ ក្រុងបាត់ដំបង។

ទី២៖ ភោជនីយដ្ឋាន សេកមាស ស្គន់ ខេត្តកំពង់ចាម (Fast Charge 120KW GBT+CCS2),

ទី៣៖ ស្ថានីយសាករថយន្ត EV ខេត្តពោធិសាត់ Fast Charge 120KW GBT + CCS2 ក្បែរមណ្ឌលសុខភាពព្រៃញី ខេត្តពោធិសាត់។

ទី៤៖ ស្ថានីយសាករថយន្ត Coffee 95 ក្រុងប៉ៃលិន (Fast Charge 160KW CCS2 + GBT) ត្រូវប្រើ App CAM EV ។

ទី៥៖ ភូមិអាចារ្យលាក់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (Fast Charge 120KW GBT + CCS2), នៅមុខហាងកាហ្វេ៕

Please Download:
https://freshai.com.kh/download