រកឃើញជ័យលាភីឆ្នើម ១៥រូប ឈ្នះការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន»
11-03-2026 15:21
(ភ្នំពេញ)៖ ព្រឹត្តិតការណ៍នៃការប្រកួតប្រជែង អានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ «ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន» នៃទិវាជាតិអំណាន ១១ មីនា ២០២៦ ក្រោមប្រធានបទ «សំណេរ និងអំណានក្នុងបរិបទថ្មី» ត្រូវបានបញ្ចប់ និងរកឃើញម្ចាស់ជ័យលាភីឆ្នើម ចំនួន ១៥នាក់។
ពិធីប្រគល់ពាន់រង្វាន់ដល់ម្ចាស់ជ័យលាភី ត្រូវបានធ្វើឡើងក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១១ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យា។
ទិវាជាតិអំណានឆ្នាំ២០២៦នេះ បានរៀបចំឱ្យមានការប្រកួតប្រជែងជ័យលាភីចំនួន ៥ផ្នែក មានផ្នែកតែងនិពន្ធ កម្រិតវិទ្យាល័យ ផ្នែកស្មូតកំណាព្យ ផ្នែកអានអត្ថបទ និងប្រលោមលោកខ្នាតខ្លី និងអត្ថបទឧស្សាហ៍កថា រួមទាំងការពិព័រណ៍សៀវភៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១១-១៥ ខែមីនា នៅវិទ្យាស្ថានបច្ចេកវិទ្យា (តិចណូ)។
ចំពោះលទ្ធផលជ័យលាភីតាមផ្នែកទាំង៥ មានដូចខាងក្រោម៖
ទី១៖ ផ្នែកអានអត្ថបទ (កម្រិតបឋមសិក្សា)
-ចំណាត់ថ្នាក់ទី១៖ កុមារី ហូរ ធារ៉ា (ភេទស្រី) (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាស្មែត ខេត្តកំពង់ឆ្នាំង
-ចំណាត់ថ្នាក់ទី២៖ កុមារី ហឿង អាល័យពុទ្ធិរតន៍ (ភេទស្រី) (ថ្នាក់ទី៥) មកពីសាលាបឋមសិក្សាពោធិ៍ទី ខេត្តព្រៃវែង
-ចំណាត់ថ្នាក់ទី៣៖ កុមារី ភារី មុនីនិច្ច (ភេទស្រី) (ថ្នាក់ទី៦) មកពីសាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុននាង ព្រែកកំពឹស រាជធានីភ្នំពេញ។
ទី២៖ ផ្នែកស្មូតកំណាព្យ (កម្រិតអនុវិទ្យាល័យ)
-ចំណាត់ថ្នាក់ទី១៖ យុវសិស្ស សេវ សៀក (ភេទប្រុស) (ថ្នាក់ទី៨) មកពីអនុវិទ្យាល័យបរកែវ ខេត្តរតនគិរី
-ចំណាត់ថ្នាក់ទី២៖ យុវសិស្ស កើត សុបុត្រា (ភេទប្រុស) (ថ្នាក់ទី៩) មកពីវិទ្យាល័យ ច.ប ហ៊ុនសែន ជម្ពូវ័ន រាជធានីភ្នំពេញ
-ចំណាត់ថ្នាក់ទី៣៖ យុវសិស្ស ម៉ៅ សាវិន (ភេទប្រុស) (ថ្នាក់ទី៩) មកពីវិទ្យាល័យ ហ៊ុនសែន ណាំតៅ ខេត្តបន្ទាយមានជ័យ
ទី៣៖ ផ្នែកតែងនិពន្ធ (កម្រិតវិទ្យាល័យ)
-ចំណាត់ថ្នាក់ទី១៖ យុវសិស្ស សឿង ពិទូរ (ភេទប្រុស) (ថ្នាក់ទី១១) មកពីសាលារៀនសុវណ្ណភូមិទី៣៣ រាជធានីភ្នំពេញ
-ចំណាត់ថ្នាក់ទី២៖ យុវសិស្ស ឈឿងឡូវ ម៉ីលិ (ភេទស្រី) (ថ្នាក់ទី១២) មកពីសាលារៀនសុវណ្ណភូមិ ខេត្តសៀមរាប
-ចំណាត់ថ្នាក់ទី៣៖ យុវសិស្ស ឃុន សុខារ៉ាវីន (ភេទស្រី) (ថ្នាក់ទី១១) មកពីវិទ្យាល័យ ហ៊ុនសែន ចំការដូង ខេត្តកែប។
ទី៤៖ ផ្នែកប្រលោមលោកខ្នាតខ្លី និងអត្ថបទឧស្សាហ៍កថា (កម្រិតសាធារណជន)
ក. ផ្នែកប្រលោមលោកខ្នាតខ្លី៖
-ចំណាត់ថ្នាក់ទី១៖ លោក ជា តុងហៃ (ភេទប្រុស) (អ្នកនិពន្ធ) មកពីខេត្តតាកែវ
-ចំណាត់ថ្នាក់ទី២៖ អ្នកស្រី ង៉ុន យេត (ភេទស្រី) (គ្រូបង្រៀន សាលាបឋមសិក្សាច្រនៀង) មកពីខេត្តកំពង់ធំ
-ចំណាត់ថ្នាក់ទី៣៖ កញ្ញា វ៉េត សេងហ័ង (ភេទស្រី) (បុគ្គលិកអង្គការ អង្គការរូមធូរីដកម្ពុជា) មកពីខេត្តព្រៃវែង។
ខ. ផ្នែកអត្ថបទឧស្សាហ៍កថា៖
- ចំណាត់ថ្នាក់ទី១៖ លោក គួន ភីរុន (ភេទប្រុស) (និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ) មកពីខេត្តស្វាយរៀង
- ចំណាត់ថ្នាក់ទី២៖ លោក មុំ រដ្ឋា (ភេទប្រុស) (គ្រូបង្រៀន វិទ្យាល័យពេជ្រចិន្ដា) មកពីខេត្តបាត់ដំបង
- ចំណាត់ថ្នាក់ទី៣៖ លោក ឡុង ឆវង្ស (ភេទប្រុស) (គ្រូបង្រៀន វិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំរោង) មកពីខេត្តកំពង់ឆ្នាំង៕







































