FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រី កុល ចិន្តា នាយិកា និងលោក ហ៊ីម ហុកលេង សមាជិកក្រុមប្រឹក្សាភិបាល សាលាបញ្ញាសាស្ត្រអន្តរសាខាទី៥ ចេញច្រានចោលការផ្សព្វផ្សាយមិនពិត ជុំវិញករណីជម្លោះម្ចាស់ភាគហ៊ុន និងទម្លាយការពិត ការពារភាពត្រឹមត្រូវរបស់ខ្លួន (Video inside)

10-03-2026 17:29

(ភ្នំពេញ)៖ នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តញសង្គមបានផ្ទុះ នូវព័ត៌មានពីជម្លោះម្ចាស់ភាគហ៊ុន របស់សាលាបញ្ញាសាស្ត្រអន្តរសាខាទី៥ (សាខាចំការដូង) នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ ដែលក្រុមភាគីម្ខាងតំណាងដោយលោក សេង ឧត្តម និងលោក យ៉ុន សុគន្ធ ដែលអះអាងថាជាជនរងគ្រោះ កាន់កាប់ភាគហ៊ុនរហូត ជាង ៩០ភាគហ៊ុន ចោទប្រកាន់ថា ភាគីម្ខាងទៀតដែលមានលោកស្រី កុល ចិន្តា នាយិកាសាលា និងលោក ហ៊ីម ហុកលេង សមាជិកក្រុមប្រឹក្សាភិបាលសាលា ដឹកនាំសាលាមិនតម្លាភាព មិនបានចែកភាគលាភ ជូនម្ចាស់ភាគហ៊ុនរយៈពេលជាងច្រើនឆ្នាំមកហើយ។

បន្ទាប់ទទួលរងនូវខ្យល់ព្យុះព័ត៌មានលើបណ្តាញសង្គមបោកបក់យ៉ាងខ្លាំង ចោទប្រកាន់ទាំងអយុត្តិធម៌ចំពោះខ្លួន លោកស្រី កុល ចិន្តា នាយិកា និងលោក ហ៊ីម ហុកលេង សមាជិកក្រុមប្រឹក្សាភិបាល សាលាបញ្ញាសាស្ត្រអន្តរសាខាទី៥ បានចេញមកបំភ្លឺ និងច្រានចោលនូវការចោទប្រកាន់ទាំងនោះ ព្រមទាំងបានទម្លាយការពិតនានា​ ដើម្បីការពារសុចរិតរបស់ខ្លួន៕

សូមស្តាប់ការបំភ្លឺជូនសារធារណជនពីលោកស្រី កុល ចិន្តា និងលោក ហ៊ីម ហុកលេង៖