FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក រ៉ូហ្វី អូស្មាន ចែកកញ្ចប់សាច់គោជូនប្រជាពលរដ្ឋ៤០០គ្រួសារ នៅខេត្តតាកែវ រៀបចំដោយសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម

10-03-2026 15:45

(តាកែវ)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា តំណាងទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់សាច់គោ ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ នៅភូមិសំរោង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ ។

កម្មវិធីសប្បុរសធម៌នេះ រៀបចំឡើងដោយសមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ដោយមានការចូលរួមពី សំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តួនៗ តំណាងសមាគម អុីម៉ាំខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សឃុំ អាជ្ញាធរមូលដ្ឋាន និងយុវជន។

ក្នុងឱកាសនោះ លោកបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ លោកបានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ សមាគមបង្ហាញផ្លូវល្អ និងអភិវឌ្ឍន៍សង្គម ដែលតែងតែបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានសកម្មភាពជាច្រើនទៀត នៅក្នុងសហគមន៍ឥស្លាមកម្ពុជា។

លោកបានបន្តថា អំណោយកញ្ចប់សាច់គោនាពេលនេះ ទោះបីមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាទឹកចិត្ត និងការចែករំលែកចេញពីបេះដូង ដើម្បីជួយសម្រាលជីវភាពបងប្អូនមួយគ្រានៅក្នុងមូលដ្ឋានស្រុកកោះអណ្តែតនេះ។

លោករំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងកំពុងត្រូវបានថែរក្សាការពារយ៉ាងម៉ឺងម៉ាត់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរីកចម្រើនលើគ្រប់វិស័យ និងតែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសសហគមន៍ឥស្លាមកម្ពុជាផងដែរ ហើយសូមបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីឱ្យយើងមានឱកាសអភិវឌ្ឍភូមិឃុំយើងឱ្យកាន់តែរីកចម្រើនថែមទៀត៕