FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កិច្ចសម្ភាសពិសេស៖ ការរៀបចំសម្របសម្រួលដល់ជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ

10-03-2026 11:27

(បន្ទាយមានជ័យ)៖​ ក្រោយការឈ្លានរបស់យោធាថៃ ប្រជាពលរដ្ឋខ្មែរជាង៧០ម៉ឺននាក់ ដែលរស់នៅតាមបណ្ដោយព្រំដែន បានភៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេ មកកាន់ទីតាំងស្នាក់នៅបណ្តោះអាសន្ន ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងចំណោមនោះ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលមានជនភៀសសឹករហូតដល់ជិត៣០ម៉ឺននាក់។

បើទោះបីជាមានបទឈប់បាញ់ថ្ងៃ ២៧ធ្នូ ឆ្នាំ២០២៥ក៏ពិតមែន ក៏ប៉ុន្តែជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យភាគច្រើន ជាប្រជាជនមកពីភូមិជោគជ័យ, ភូមិព្រៃចាន់ និងតំបនបឹងត្រកួត ដែលផ្ទះរបស់ពួកគេត្រូវបានបំផ្លិចបំផ្លាញ និងផ្នែកខ្លះនៃភូមិ ត្រូវបានទាហានឈ្លានពានថៃ រាយលួសបន្លា និងដាក់ទូកុងតឺន័របិទផ្លូវ មិនឱ្យចូលលំនៅឋានវិញឡើយ។

ក្រោយសង្គ្រាមទាំងពីរលើក ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ក្នុងនាមជាសេនាធិការ បានខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការរៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន ផ្តល់ស្បៀងអាហារ សម្ភារៈចាំបាច់ និងធានាសន្ដិសុខសុវត្ថិភាពជូនពួកគាត់។

នៅថ្ងៃនេះ Fresh News បានរៀបចំកិច្ចសម្ភាសពិសេសជាមួយ លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ តើ ក្រុមការងារថ្នាក់ជាតិ និងអាជ្ញាធរខេត្ត បានរៀបចំយ៉ាងដូចម្តេច ដើម្បីធានាសុវត្ថិភាព និងជីវភាពរបស់ជនភៀសសឹក? តើកន្លងមកមានបញ្ហាប្រឈមអ្វីខ្លះ?

សូមទស្សនាកិច្ចសម្ភាសពិសេស រវាង កញ្ញា រួម ឆាដា អ្នកសារព័ត៌មាន Fresh News ជាមួយវាគ្មិនទាំងពីររូបដូចតទៅ៖