អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ អាមេរិក និងអ៊ីស្រាអែល ទំនងជាមិនអាចបំផ្លាញរបបដឹកនាំអ៊ីរ៉ង់ បានឡើយ (Video inside)
09-03-2026 17:09
(ភ្នំពេញ)៖ ការរួមដៃគ្នាក្នុងការវាយប្រហារអ៊ីរ៉ង់ នៅក្នុងប្រតិបត្តិការ «តោក្រហឹម» រវាងអាមេរិក និងអ៊ីស្រាអែល ទំនងជាមិនអាចបំផ្លាញរបបដឹកនាំអ៊ីស្លាមអ៊ីរ៉ង់ តាមការចង់បានឡើយ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
មិនត្រឹមតែមិនអាចកម្ទេចរបបដឹកនាំអ៊ីស្លាមបាននោះទេ អាមេរិក ក៏កំពុងតែបង្កើតគំរូមិនល្អមួយ លើសណ្ដាប់ធ្នាប់ពិភពលោក ជុំវិញការសម្លាប់មេដឹកនាំកំពូលនៃប្រទេសតែម្ដង ដែលនេះអាចបង្កឲ្យមានភាពចលាចលប្រសិនជា ប្រទេសទាំងនោះមិនបានរៀបចំរចនាសម្ព័ន្ធបម្រុងទុកមុន។ នេះជាការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ញិល រដ្ឋា។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖













